ការប្រែប្រួលចំណង់ផ្លូវភេទក្រោយសម្រាលកូនរួច
រយៈពេលប្រហែលមួយឆ្នាំក្រោយសម្រាលកូនរួចស្ត្រីអាចនឹងមានចំណង់ផ្លូវភេទថយចុះច្រើនជាងមុនពេលនាងមានផ្ទៃពោះ
ជាពិសេសរយៈពេល ៤ ទៅ ៦សប្តាហ៍ដំបូង ។ ការសិក្សាមួយរបស់ជនជាតិអូស្ត្រាលីបានរកឃើញថា
មានស្ត្រីមិនដល់ ២០% ទេដែលសកម្មខាងរួមភេទរយៈពេល ៤ សប្តាហ៍ក្រោយសម្រាលកូនរួច
។ វាគ្មានអ្វីដែលអាចនិយាយថា ធម្មតា ឬត្រឹមត្រូវចំពោះពេលវេលាដែលត្រូវវិលមករកសកម្មភាពផ្លូវភេទវិញនោះទេ
គឺអាស្រ័យទៅលើអារម្មណ៍របស់អ្នក និងដៃគូទាំងអស់គ្នាតែម្តង ។
អ័រម៉ូនជាច្រើនរបស់មនុស្សស្រីពេលបំបៅដោះកូនត្រូវបានប៉ះពាល់ក្នុងរយៈពេលពួកគេកំពុងតែបំបៅដោះកូន ។ ចំពោះស្ត្រីដែលមិនបំបៅដោះកូនទេ កម្រិតអ័រម៉ូននឹងមានស្ថេរភាពវិញរយៈពេល ៤ ទៅ ៦ សប្តាហ៍ក្រោយពីសម្រាលកូនរួច ។
ទោះបីជាក្រោយពីកម្រិតអ័រម៉ូនដែលបានវិលមករកសភាពដើមវិញក៏ដោយក៏ស្ត្រីភាគច្រើននៅតែប្រាប់ថាចំណង់ផ្លូវភេទរបស់ពួកគេមិនសូវមានដូចកាលពីមិនទាន់មានផ្ទៃពោះដដែលដោយសារតែមានបញ្ហាផ្លូវចិត្ត
។ ឧទាហរណ៍
ស្ត្រីដែលក្លាយទៅជាម្តាយរបស់គេជាលើកដំបូងក្នុងទីក្រុង Melbourne បានឱ្យដឹងថាជាមធ្យមចំណង់ផ្លូវភេទរបស់ពួកគេត្រូវថយចុះ ហើយការវិលត្រឡប់ទៅរកការរួមភេទក៏មិនសូវមានជាញឹកញាប់ក្នុងរយៈពេល ៦ ខែក្រោយសម្រាលកូនរួចដូចកាលពីពួកគេមិនទាន់មានផ្ទៃពោះដែរ
។ ស្ត្រីជាច្រើនមានអារម្មណ៍អស់កម្លាំង, ត្រូវការចំណាយពេលផ្លាស់ប្តូរជីវិតក្លាយទៅជាម្តាយគេ និងធ្លាប់មានបញ្ហាជាមួយទំនាក់ទំនងក្នុងគ្រួសារដែលវាសុទ្ធសឹងតែជាការយល់ដឹងអំពីការប្រែប្រួលក្នុងរាងកាយឬទទួលរងការបាក់ទឹកចិត្តក្រោយសម្រាលកូនរួច
។ បញ្ហាអស់ទាំងនេះជាទូទៅនឹងកាត់បន្ថយចំណង់ផ្លូវភេទរបស់មនុស្សស្រីបាន
។
ចំណង់ផ្លូវភេទរបស់បុរសក៏ប្រហែលជាផ្លាស់ប្តូរដែរក្រោយពីដៃគូរបស់ខ្លួនសម្រាលកូន ។ ប៉ុន្តែបុរសខ្លះបែរជាមានចំណង់ផ្លូវភេទកើនឡើងទៅវិញនេះប្រហែលជាពួកគេត្រូវបានទាក់ទាញតាមរយៈការផ្លាស់ប្តូររបស់រាងកាយដៃគូឬដោយសារតែសប្បាយចិត្តអំពីការចាប់កំណើតរបស់កូន ។ ទោះបីជាយ៉ាងណាក៏ដោយ បុរសក៏ធ្លាប់មានបញ្ហាចំណង់ផ្លូវភេទថយចុះដែរដូចជា បារម្ភអំពីការឈឺចាប់របស់ដៃគូ ឬការគ្មានផាសុខភាពក្នុងពេលរួមភេទនៅពេលមានសមាជិកថ្មីនៅជិតបែបនេះ ។
ការប្រែប្រួលចំណង់ផ្លូវភេទក្រោយសម្រាលកូនរួច
Reviewed by Download Khmer Books
on
10:47 PM
Rating:
No comments: