តើការរួមភេទមានសារៈសំខាន់ចំពោះទំនាក់ទំនងដូចម្តេចទៅ?
សារៈសំខាន់នៃការរួមភេទក្នុងទំនាក់ទំនងស្នេហាមួយពិតជាប្រធានបទមួយល្អខ្លាំងណាស់ ។ បើយោងទៅតាមដៃគូស្នេហាមួយចំនួនបានឱ្យដឹងថាការរួមភេទក្នុងទំនាក់ទំនងមួយគឺមានសារៈសំខាន់ដូចគ្នានឹងការជឿជាក់គ្នា, ការចុះសម្រុងគ្នានិងស្មោះត្រង់ហើយអ្នកខ្លះទៀតប្រហែលជាមិនគាំទ្រដល់ចំណុចនេះទេមើលទៅ ។
អ្នកឯកទេសបានឱ្យដឹងថាសារៈសំខាន់នៃការរួមភេទក្នុងទំនាក់ទំនងមួយភាគច្រើនផ្អែកទៅលើពេលវេលានៃទំនាក់ទំនងមួយនោះ ។ ឧទាហរណ៍ ដៃគូមួយចំនួនដែលរស់នៅជាមួយគ្នារយៈពេលមួយដ៏យូរយល់ថាការរួមភេទគឺជាសមាសធាតុដ៏សំខាន់សម្រាប់ទំនាក់ទំនងពួកគេ ។
ការរួមភេទនាំឱ្យអ្នកកាន់តែស្និទ្ធស្នាលគ្នា
វាមិនខុសគ្នានឹងសេចក្តីស្នេហាទេ ព្រោះការរួមភេទក៏មានឥទ្ធិពលទៅលើផ្លូវចិត្តមនុស្សដែរ ។ ភាពស្និទ្ធស្នាលដែលជម្រុញតាមរយៈការរួមភេទអាចជួយពង្រឹងដល់ចំណង់ស្នេហារបស់មនុស្សទាំងពីរនាក់បានទៀតតាមរយៈការបង្កើនសេចក្តីស្រឡាញ់ដាក់គ្នាទៅវិញទៅមក។ មនុស្សមួយចំនួនយល់ថា ការរួមភេទអាចបង្កើតភាពស្និទ្ធស្នាលខាងផ្លូវចិត្តបានព្រមទាំងឱ្យអារម្មណ៍នោះក្លាយទៅជាការពិតទៀតផង ។
ការរួមភេទអាចផ្លាស់ប្តូរសារជាតិទំនាក់ទំនងអ្នកបាន
ការរួមភេទពិតជាមានឥទ្ធិពលនិងជួយទំនាក់ទំនងរបស់អ្នកបាន ។ វាអាចបន្ថែមនូវការប្តេជ្ញាចិត្ត និងភាពស្និទ្ធស្នាលខាងផ្លូវភេទទៀត ។ អ្នកខ្លះត្រូវការការប្តេជ្ញាចិត្តមុនពេលរួមភេទ ហើយអ្នកខ្លះទៀតបែរជាត្រូវការវាពេលក្រោយទៅវិញ ប៉ុន្តែករណីទាំងពីរនេះសុទ្ធតែអាចជួយពង្រឹងដល់ទំនាក់ទំនងបានទាំងអស់ ។ អ្នកដែលជឿថាការរួមភេទគឺជាសេចក្តីបញ្ជាក់អំពីស្នេហាដែលមិនចេះសាបរលាប ។ វាគឺជាមធ្យោបាយដ៏ល្អឥតខ្ចោះមួយនៃការធ្វើទំនាក់ទំនងខាងផ្លូវអារម្មណ៍ដែលមិនអាចបង្ហាញក្នុងសេចក្តីស្នេហាបាន ។
សារៈសំខាន់នៃការរួមភេទមានលក្ខណៈមិនទៀងទាត់និងប្រែប្រួលទៅតាមមនុស្សម្នាក់ខុសៗគ្នា ។ ដូច្នេះការដែលឧស្សាហ៍រួមភេទពិតជាអាស្រ័យទៅលើការយល់ឃើញចំពោះមនុស្សម្នាក់ៗទៅវិញទៅមកដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ជីវិតផ្លូវភេទដែលពិបាក ឬការកុហករបស់ដៃគូអាចនាំឱ្យទំនាក់ទំនងមានភាពប្រេះឆាបាន ។
បើសិនជាអ្នក និងដៃគូមិនចូលចិត្តការរួមភេទជាញឹកញាប់ទេ វាក៏គ្មានអ្វីដែលអ្នកត្រូវបារម្ភដែរ ។ ផ្ទុយទៅវិញ អ្វីដែលជាបញ្ហាចម្បងបំផុតនោះគឺអត្ថិភាពដែលអ្នកទាំងពីរមានចំពោះគ្នាប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាទំនាក់ទំនងខាងផ្លូវភេទត្រូវបានប៉ះពាល់ដោយសារតែបញ្ហាផ្សេងៗអ្នកត្រូវតែដោះស្រាយបញ្ហានោះឱ្យបានលឿនទៅ ។ បើសិនជាមានបញ្ហាមួយចំនួនក្នុងទំនាក់ទំនងដែលរំខានដល់ដៃគូរបស់អ្នកវាពិតជានឹងអាចកាត់បន្ថយទំនាក់ទំនងផ្លូវភេទបាន ។
ការរួមភេទអាចធ្វើឱ្យទំនាក់ទំនងមួយកាន់តែមានភាពស្រើបស្រាល
ការរួមភេទដ៏ល្អអាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែមានភាពស្រើបស្រាលបាន ។ បើយោងទៅតាមដៃគូស្នេហាជាច្រើនបានឱ្យដឹងថាការរួមភេទយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍អាចជួយរក្សាភាពស្រស់បំព្រងក្នុងជីវិតនិងរក្សាភាពស្រើបស្រាលក្នុងទំនាក់ទំនងបាន ។ បើគ្មានការរួមភេទទេស្នេហានឹងក្លាយទៅជាមានភាពធុញទ្រាន់ហើយដៃគូទាំងពីរអាចនឹងត្រូវដេកបែកបន្ទប់គ្នាបាន ៕
តើការរួមភេទមានសារៈសំខាន់ចំពោះទំនាក់ទំនងដូចម្តេចទៅ?
Reviewed by Download Khmer Books
on
10:48 PM
Rating:
No comments: