ហេតុអ្វីបានជាសុដន់ខ្ញុំមានទំហំខុសពីមុនអ៊ីចឹង?
ការដែលមានទំហំសុដន់ខុសៗគ្នា វាពិតជារឿងមួយធម្មតាទេ ។
ករណីបែបនេះច្រើនតែកើតមានទៅលើក្មេងស្រីអាចមានទំហំសុដន់ ឬក្បាលសុដន់ខុសគ្នា
ជាពិសេសនៅពេលកំពុងពេញវ័យ។ មនុស្សគ្រប់គ្នាសុទ្ធតែមានលក្ខណៈខុសៗគ្នាទាំងអស់ហើយទោះបីជាស្ត្រីពីរនាក់ដូចគ្នាក៏ដោយក៏មានសុដន់ទំហំមិនដូចគ្នានោះដែរ
។ តាមពិត ភាពមិនស្មើគ្នាបែបនេះអាចកើតមានលើដៃ
ឬជើង ហើយយ៉ាងហោចណាស់ក៏មានទំហំ
ឬរូបរាងខុសគ្នាបន្តិចបន្តួចដែរ ។
នៅពេលស្ត្រីចាប់ផ្តើមពេញវ័យ ជាពិសេសក្នុងវ័យពី ៨ ទៅ ១៣ ឆ្នាំ សុដន់របស់ពួកគេចាប់ផ្តើមលូតលាស់ដោយមានការហើមតិចតួចនៅពីក្រោមក្បាលសុដន់ ។ អាចនិយាយថាជាការឡើងសុដន់ ។ អ្នកប្រហែលជាសម្គាល់ឃើញថា អាចមានសុដន់ម្ខាងចាប់ផ្តើមរីកធំមុនម្ខាងទៀត ។ រយៈពេលយូរៗទៅភាពខុសគ្នានៃទំហំសុដន់បែបនេះក៏អាចកើតមានលើស្ត្រីវ័យ ២០ ឆ្នាំដែរ ។ ប៉ុន្តែនិយាយឱ្យខ្លីទៅវាគឺជាហេតុការធម្មតាទេសម្រាប់សុដន់ ស្ត្រីមានទំហំខុសគ្នាបែបនេះនៅពេលពួកគេស្ថិតក្នុងសភាពពេញវ័យហើយ ។
ស្ត្រីមួយចំនួនដែលមានទំហំសុដន់ខុសៗគ្នាតែងបារម្ភថា ពួកគេប្រហែលជាមានជំងឺអ្វីមិនធម្មតាហើយ ប៉ុន្តែសម្រាប់ពួកគេជាយុវវ័យបែបនេះ ឱកាសនៃការមានជំងឺគឺមិនមាននោះទេ ។ ប្រសិនបើអ្នកពិតជាបារម្ភមែន ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងរោគស្ត្រី ។ គាត់គួរតែអាចធានាបានថាទំហំសុដន់របស់អ្នកនៅពេលនេះពិតជារឿង ធម្មតាទេ។
ស្ត្រីដែលសម្គាល់ឃើញទំហំសុដន់ខុសគ្នាបែបនេះ មានន័យថាពួកគេដឹងថាខ្លួនឯងមានសុដន់ដូចមនុស្សស្រីពិតៗ ហើយនោះក៏ជាដំណឹងល្អសម្រាប់ពួកគេដែរ ។ ការដែលដឹងថាខ្លួនឯងមានសុដន់អាចជួយឱ្យមានសុខភាពល្អបាន ។ ការសិក្សាពីរបៀបមើលសុដន់ខ្លួនឯងថាធម្មតាអាចជួយឱ្យអ្នកសម្គាល់ឃើញមានការប្រែប្រួលទាំងឡាយដែលមិនមែនជារឿងធម្មតាបាន។ គ្រូពេទ្យអាចបង្រៀនអ្នកពីរបៀបពិនិត្យលើសុដន់ដោយខ្លួនឯងដើម្បីជាជំនួយបន្ថែម ។
ស្ត្រីមួយចំនួនច្រើនតែបារម្ភទៀតថា ទំហំសុដន់ខុសគ្នាបែបនេះប្រហែលជាប៉ះពាល់ដល់សម្រស់ពួកគេ ។ ស្ត្រីជាច្រើនដែលមានស្ថានភាពបែបនេះគ្រាន់តែទទួលស្គាល់ថាពួកគេ មិនមានជំងឺ ហើយក៏មិនអាចធ្វើអ្វីទៀតបានដែរ ។ ប៉ុន្តែអ្នកខ្លះទៀតបែរជាមានអារម្មណ៍ថាខ្មាសខ្លួនឯងទៅវិញ ។ ចូរគិតថា គ្មាននរណាគេទៅសម្គាល់ពីសុដន់របស់អ្នកដែលកំពុងតែមានសភាពពុំស្មើគ្នានោះទេ ។
តាមការពិតគឺថា ការហាត់ប្រាណ ការប្រើថ្នាំបំប៉ន ឬរបបអាហារមិនអាចធ្វើឱ្យប្រែប្រួលទំហំ ឬរូបរាងសុដន់មនុស្សស្រីបានឡើយ មានតែការវះកាត់កែសម្ផស្សប៉ុណ្ណោះទើបអាចធ្វើបាន ។ (ហើយគ្រូពេទ្យភាគច្រើនបានណែនាំថា ស្ត្រីម្នាក់អាចវះកាត់កែសុដន់របស់នាងបានលុះត្រាតែរង់ចាំឱ្យសុដន់លូតលាស់ចប់សិន)។ ស្ត្រីខ្លះបែរជាសម្រេចចិត្តពាក់អាវទ្រនាប់ ឬឧបករណ៍ពិសេសៗដើម្បីឱ្យទំហំសុដន់មើលទៅប៉ុនគ្នាវិញ ។
ចូរចាំថា មនុស្សគ្រប់គ្នាមានការលូតលាស់ខុសៗគ្នាទាំងអស់ ហើយវាក៏ជារឿងធម្មតាដែរសម្រាប់រាងកាយទាំងសងខាងមានលក្ខណៈខុសគ្នា តិចតួច ។ ក្នុងនាមយើងជាមនុស្សលោកមិនអាចមានភាពសមាមាត្រគ្នាទៅនឹងរូបរាងដែលត្រឹមតែក្រឡេកមើលតែមួយភ្លែតដំបូងនោះទេ៕

Reviewed by Download Khmer Books
on
10:45 PM
Rating:
No comments: