របៀបនៃការនិយាយជាមួយប្រពន្ធអំពីការរួមភេទ
ការរួមភេទគឺជារឿងមួយដ៏សំខាន់សម្រាប់បង្កើតជា

រនាំងឧបសគ្គជាច្រើននៃទំនាក់ទំនងប្តីនិងប្រពន្ធ
។ ការនិយាយអំពីការរួមភេទជាមួយប្តីឬប្រពន្ធអាចក្លាយទៅជាប្រធានបទដ៏ ពិបាកមួយ ។ អ្នកត្រូវតែដឹងថា មានទិដ្ឋភាពទាក់ទងនឹងការនិយាយអំពីការរួមភេទសិនមុនពេលចូលខ្លួនមកពិភាក្សាគ្នា
។ ចូរយល់ថាការនិយាយជាមួយប្រពន្ធអំពីការរួមភេទគឺជារឿងខុសគ្នាពីការនិយាយ ជាមួយមិត្តភក្តិ ។
មិនចាំបាច់មានការភ័យខ្លាច ឬតក់ស្លុតអ្វីឡើយចំពោះការនិយាយអំពីការរួមភេទជាមួយប្រពន្ធនោះ ព្រោះអ្នកអាចដោះស្រាយវាបានយ៉ាងងាយស្រួលបំផុត ។ ដើម្បីបំបាត់ភាពភ័យខ្លាច អ្នកត្រូវតែរៀបចំទុកជាមុន ។ ការរៀបចំជួយឱ្យអ្នកបង្កើនប្រធានបទកាន់តែមានភាពស្និទ្ធស្នាលគ្នាបានយ៉ាងច្បាស់លាស់ និងមានទំនុកចិត្ត ។ ការនិយាយជាមួយប្រពន្ធអំពីការរួមភេទអាចនាំឱ្យមានការប្រឈមមុខមួយ ប៉ុន្តែការចងចាំនូវដំបូន្មានមួយចំនួនតូចនឹងជួយអ្នកបានច្រើនដែរ ។
ស្មោះត្រង់
ពិតណាស់ ភាពស្មោះត្រង់គឺជាគោលការណ៍ដ៏ល្អបំផុត ជាពិសេសពេលអ្នកកំពុងតែនិយាយអំពីការរួមភេទជាមួយប្រពន្ធ ឬប្តី ។ បើសិនជាអ្នកកំពុងតែលើករឿងនេះមកនិយាយ ត្រូវតែស្មោះត្រង់ ព្រមទាំងប្រាប់ចំណុចនេះឱ្យប្រពន្ធអ្នកដឹង ។ នាងត្រូវតែដឹងមិនខ្វល់ថាអ្នកកំពុងតែគិតអ្វីក្នុងចិត្តនោះទេ ។
រង់ចាំដល់ពេលវេលាអំណោយផល
ការកំណត់ពេលវេលាគឺជារឿងមួយសំខាន់បំផុត ព្រោះវាអាចផ្លាស់ប្តូរបាន ។ ការដែលលើកវាមកនិយាយភ្លាមៗនៅចំពេលដែលកំពុងនិយាយគ្នារឿងសំខាន់ ប្រហែលជាអាចផ្តល់ភាពរញេរញៃដល់ប្រពន្ធអ្នកបាន ។ ការពិភាក្សាអំពីបញ្ហាជាច្រើនក្នុងពេលរួមភេទគឺជាគំនិតមួយមិនល្អនោះទេ ។ ការផ្តល់ភាពកក់ក្តៅដល់ដៃគូគឺជាការពិភាក្សាអំពីការរួមភេទដ៏សំខាន់បំផុត។
បំបាត់នូវការសង្ស័យ
មិនត្រូវអៀនខ្មាសក្នុងការសួរសំណួរដើម្បីបំបាត់ការសង្ស័យចំពោះនាងឡើយ ។ រឿងនេះនឹងជួយផ្តល់ជាគំនិតអំពីរឿងរ៉ាវដែលនាងយល់ឃើញ។ ការយល់ដឹងអំពីឥរិយាបថរបស់នាងនឹងជួយឱ្យអ្នកលុបបំបាត់ទំនាក់ទំនង ដែលមានភាពខុសៗគ្នា និងបង្កើតទំនាក់ទំនងដែលមានលក្ខណៈល្អនឹងគ្នាវិញ ។
ធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់
ចូរយកចិត្តទុកដាក់នូវអ្វីដែលនាងកំពុងតែនិយាយ ។ ចូរស្តាប់នូវការសន្ទនាយ៉ាងប្រុងប្រយត្នដើម្បីឱ្យការសន្ទនានោះមានភាពស្រស់បំព្រងឡើង ។ មិនត្រូវនិយាយកាត់ពេលនាងកំពុងតែនិយាយឡើយ ។
គោរពចំណុចដែលនាងលើកឡើង
បើសិនជាអ្នកត្រូវការឱ្យប្រពន្ធរបស់អ្នកយល់ អ្នកក៏គួរតែជាមនុស្សយល់ពីគេវិញដែរ ។ ចូរផ្តល់ការគោរពដល់នាងផងទៅ ជាពិសេសការយល់ឃើញ និងរបៀបរបបទាំងឡាយណាដែលនាងយល់ថាអាចល្អជាង ។
មិនត្រូវខឹងសម្បា
ចូរចៀសវាងការខឹង ឬគិតអ្វីៗដែលយល់ថាឆ្លាតជាងអ្នកដទៃ ។ អ្នកគួរតែផ្តល់នូវការគិត និងអារម្មណ៍ឱ្យគេដឹងដោយគ្មានសញ្ញាបង្ហាញថាអ្នកកំពុងតែខឹងអំពីរឿងនោះឡើយ ។ ការខឹងរបស់អ្នកនឹងមិនអាចដាស់តឿនអារម្មណ៍របស់ប្រពន្ធបានឡើយ ហើយនាងនឹងអាចបញ្ចប់ការនិយាយគ្នានេះទៀតដោយសារតែគ្មានផាសុខភាព ក្នុងការបង្ហាញពីអារម្មណ៍របស់នាងប្រាប់អ្នក ។ ចូរធ្វើយ៉ាងម៉េចឱ្យមានភាពរាក់ទាក់ទើបអាចបង្កើនការសន្ទនាកាន់តែល្អបាន ។ មិនត្រូវធ្វើការវាយតម្លៃ, ផ្តល់ភាពរញេរញៃ និងស្តីបន្ទោសដល់ប្រពន្ធខ្លួនថាផ្លូវភេទមិនល្អជាដើម ៕

Reviewed by Download Khmer Books
on
10:46 PM
Rating:
No comments: