តើបញ្ហាផ្លូវភេទអាចបង្ការបានទេ?
បញ្ហាផ្លូវភេទជាច្រើនតែងបណ្តាលមកពីផលវិបាកជំងឺផ្លូវកាយឬផ្លូវចិត្ត ។ ចំពោះដើមហេតុរបស់ជំងឺអាចគ្រប់គ្រងដើម្បីបង្ការ ឬពន្យារពេលការកើតមានបញ្ហាផ្លូវភេទបាន
។ យកល្អអ្នកគួរតែយល់ថាបញ្ហាជាច្រើនដែលអាចនាំឱ្យមានបញ្ហាផ្លូវភេទគឺអាចព្យាបាលបាន
។ ពេលវេលានៃការព្យាបាលត្រូវតែឱ្យប្រាកដថា អ្នកអាចចៀសឆ្ងាយពីការវិវឌ្ឍន៍ទៅជាការអសមត្ថភាពផ្លូវភេទធ្ងន់ ។
មធ្យោបាយទូទៅដើម្បីបង្ការបញ្ហាផ្លូវភេទ
មធ្យោបាយទូទៅដើម្បីបង្ការបញ្ហាផ្លូវភេទ
- ចូរស្វែងរកជំនួយពីគ្រូពេទ្យចំពោះបញ្ហាទាំងឡាយណាដែលកើតមានលើរូបអ្នក ។
- ឈប់ជក់បារីព្រោះវាមានផលប៉ះពាល់ដល់ប្រព័ន្ធប្រដាប់បន្តពូជ ។ ផលប៉ះពាល់របស់វាចំពោះសុខភាពផ្លូវភេទបុរសនិងស្ត្រីទំនងជាមិនអាចបដិសេធន៍បានឡើយ ។
- កាត់បន្ថយការទទួលទានគ្រឿងស្រវឹង ព្រោះវាជាដើមហេតុនៃការរំខានដល់ភាពស្រើបស្រាលខាងផ្លូវភេទ, ចំណង់ផ្លូវភេទ, ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ និងបណ្តាលឱ្យឈឺចាប់ពេលរួមភេទផងដែរ ។
- ចូរធ្វើការហាត់រៀនដោយខ្លួនឯងនិងយកឈ្នះការថប់អារម្មណ៍, ភ័យ, បាក់ទឹកចិត្ត និងស្ត្រេសឱ្យបាន ។ អ្នកទាំងពីរគួរតែចែករំលែកការបារម្ភនិងតម្រូវការឱ្យគ្នាដឹងផងដើម្បីរកឱ្យឃើញថាអ្វីទៅកំពុងតែរំខាន ដល់ជីវិតផ្លូវភេទអ្នកទាំងពីរ និងកុំឱ្យវាក្លាយទៅជាធ្ងន់ទាន់ ។ ការអប់រំខ្លួនឯងទៅលើអាកប្បកិរិយានៃការរួមភេទ និងបញ្ហាពាក់ព័ន្ធអាចជារឿងមានប្រយោជន៍ច្រើន ។
ភាពជោគជ័យនៃការព្យាបាលបញ្ហារបស់អ្នកអាស្រ័យទៅតាមដើមហេតុនីមួយៗ ដែរ ។ ការព្យាបាលឱ្យជា ឬជំងឺដែលកើតឡើងម្តងទៀតអាចមានឱកាសក្នុងការព្យាបាលបានយ៉ាងល្អវិញ ។ ស្ត្រេស, ភាពភ័យខ្លាច និងការកង្វះទំនាក់ទំនងជាមួយដៃគូអាចដោះស្រាយបានយ៉ាងងាយទេ ប៉ុន្តែផលវិបាកផ្លូវកាយដ៏ធ្ងន់ដូចជា ងាប់លិង្គអីនេះ ប្រហែលជាត្រូវការវិធីព្យាបាលដ៏ខ្លាំងក្លា ។
តើបញ្ហាផ្លូវភេទអាចបង្ការបានទេ?
Reviewed by Download Khmer Books
on
7:44 AM
Rating:
No comments: