ឱ្យតែរួមភេទលើកដំបូងដឹងតែឈឺមែនទេ?
មនុស្សស្រីភាគច្រើនតែងបារម្ភអំពីការឈឺចាប់ក្នុងពេលរួមភេទជាលើកដំបូង
ប៉ុន្តែអ្វីជាការពិតនោះគឺថា ការរួមភេទលើកដំបូងមិនមែនតែងតែឈឺរហូតនោះទេ
។ មនុស្សស្រីខ្លះពិតជាមានការឈឺចាប់មែន ប៉ុន្តែមនុស្សស្រីភាគច្រើនបែរជានិយាយថា
ពួកគេអាចស៊ូទ្រាំបានទៅវិញ ។
ការរួមភេទអាចបង្កការឈឺចាប់បានសម្រាប់ពេលវេលាដំបូងរបស់ពួកគេ បើសិនជាសន្ទះព្រហ្មចារិនីរបស់ស្ត្រីនៅមិនទាន់ដាច់រហែក ។ សន្ទះព្រហ្មចារិនីគឺជាបន្ទះមួយដែលគ្របនៅច្រកចូលរបស់ទ្វារមាសដែលអាចគ្របជិត ឬគ្របតិចតួច ។ ក្រោយមកទៀតទោះបីជាយ៉ាងណាក៏ដោយការឈឺចាប់ក៏អាចថយចុះបានហើយ ។ ហើយបើសិនជាអ្នកនៅតែឈឺ ឬមិនអាចស៊ូទ្រាំបានទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះ ។ វាអាចដោយសារតែប្រតិកម្មអាឡែហ្ស៊ីជាមួយស្រោមអនាម័យ,កង្វះអ័រម៉ូន Estrogen (ស្ត្រីវ័យច្រើន) ឬមានជំងឺ Vulvodynia (ជំងឺលើបបូរទ្វារមាស) ។ ប៉ុន្តែសព្វថ្ងៃនេះគេដឹងថា សន្ទះព្រហ្មចារិនីអាចរហែក ឬដាច់ដោចបានតាមរយៈសកម្មភាពផ្សេងៗដូចជា ការជិះសេះ, ហាត់ប្រាណ ឬការលេងកីឡា។ ការរួមភេទជាលើកដំបូងអាចធ្វើឱ្យហូរឈាមតាមទ្វារមាសបានដែរ ប៉ុន្តែវាគឺជារឿងធម្មតាទេដោយសារតែសន្ទះព្រហ្មចារិនីរហែក។
សម្រាប់ស្ត្រីមួយចំនួនប្រហែលជាអាចមានអាការៈឈឺចាប់ខ្លាំងបើសិនជាដៃគូរបស់ពួកគេរួមភេទមានការប៉ះពាល់ដល់មាត់ស្បូន ។ ខណៈពេលដែលមានសេចក្តីរាយការណ៍អំពីការឈឺចាប់នោះ វាអាចដោយសារតែការរួមភេទរបស់ពួកគេមិនមានការបបោសអង្អែលដើម្បី ផ្តល់ភាពសម្រើបដល់ដៃគូគ្រប់គ្រាន់ជាមុនសិន ។
ទោះបីជាការរួមភេទត្រូវបានគេចាត់ទុកថាធ្វើឱ្យឈឺក៏ដោយ ប៉ុន្តែក៏មិនត្រូវបាក់ទឹកចិត្ត ឬភ័យខ្លាចការឈឺចាប់ដែរ ព្រោះកត្តានេះវានឹងអាចឱ្យឈឺចាប់បានទោះបីជាការឈឺចាប់នោះមិនអាចកើតមានទៀតក៏ដោយ ។ ចូរចាំថាការបបោសអង្អែលមុនពេលរួមភេទអាចមានប្រយោជន៍ក្នុងការកាត់បន្ថយការឈឺចាប់ក្នុងពេលរួមភេទជាលើកដំបូង ។ នេះដោយសារតែសាច់ដុំក្នុងអាងត្រគាកអ្នកធូរហើយអ្នកអាចមានភាពស្រើបស្រាលដើម្បីបង្កើតការសប្បាយកាន់តែច្រើនទៀតផង ។ តាមពិត ដៃគូរបស់អ្នកដើរតួនាទីដ៏សំខាន់មួយក្នុងការបន្ធូរអារម្មណ៍របស់អ្នក ព្រមទាំងជាអ្នកធ្វើឱ្យមានផាសុខភាពទៀតផង ៕

Reviewed by Download Khmer Books
on
7:51 AM
Rating:
No comments: