មធ្យោបាយ ១០ យ៉ាងដើម្បីឱ្យប្តីសប្បាយចិត្តពេលឡើងគ្រែ
ភាពស្និទ្ធស្នាលតាមផ្លូវកាយគឺជារឿងសំខាន់សម្រាប់ទំនាក់ទំនងស្នេហាគ្រប់ប្រភេទ
។ អ្វីដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងពេលរួមភេទគឺជាមធ្យោបាយតែមួយគត់ក្នុងការបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះដៃគូរបស់ពួកគេ
។ ឥឡូវនេះ
បើសិនជាការរួមភេទកំពុងតែមានបញ្ហា វាក៏គួរតែដល់ពេលដើម្បីកែប្រែរឿងខ្លះហើយ ។ ខាងក្រោមនេះគឺជាមធ្យោបាយល្អ ១០ យ៉ាងដើម្បីជួយឱ្យខាងប្រុសសប្បាយចិត្ត៖
- បបោសអង្អែលមុនពេលរួមភេទ៖ ចូរបន្ធូរអារម្មណ៍ខ្លួនឯង និងខាងប្រុសតាមរយៈការផ្តល់ឱ្យគ្នានូវការម៉ាស្សារាងកាយយ៉ាងល្អមួយ ។ រឿងនេះប្រហែលជាមានប្រយោជន៍ក្នុងការទទួលបានសម្រើបផ្លូវភេទ ។ វាគឺជារឿងល្អដើម្បីអាចឈានដល់ការរួមភេទបាន ។ មនុស្សដែលចេះច្នៃបរិយាកាសកាន់តែល្អបានមួយចំនួន ពិតជាអាចធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់ការរួមភេទរបស់ពួកគេ ។
- ផ្តល់នូវភាពភ្ញាក់ផ្អើល៖ ភាពភ្ញាក់ផ្អើលច្រើនតែកើតចេញពីក្នុងប្រអប់ ហើយក៏អាចជារបស់ណាមួយដែលប្រើតេឡេបញ្ជាផងដែរ។ ដូច្នេះចូរប្រើគំនិតរបស់អ្នកគិតគូរពីរឿងនេះទៅ ។
- ផ្លាស់ប្តូររឿងមួយចំនួនរបស់អ្នក៖ចូរផ្លាស់ប្តូររបៀបស្លៀកពាក់មួយចំនួនឱ្យមើលទៅសិចស៊ីដើម្បីផ្តល់ភាពស្រើបស្រាលដល់ខាងប្រុសបាន ។ ចូរបាញ់ទឹកអប់ជាមួយនឹងការផាត់មុខតិចតួចដើម្បីឱ្យប្តីមើលអ្នកទៅឃើញថាមានអារម្មណ៍ចង់រួមភេទតែម្តង ។
- បង្កើតបរិយាកាស៖ ចូរបិទទូរទស្សន៍ពេលប្តីដើរចូលក្នុងផ្ទះ ។ ចូរចាក់ចម្រៀងកំដរអារម្មណ៍ និងបើកភ្លើងរឹមៗខ្លះទៅ ។ ដុតទៀនក្នុងបន្ទប់ ។ សកម្មភាពទាំងនេះគួរតែមិនមែនជារឿងធុញទ្រាន់ ប៉ុន្តែវាគ្រប់គ្រាន់នឹងឱ្យគាត់ភ្ញាក់ផ្អើល ។
- ចាក់ស្រាពីរកែវទុក៖ ចូរដាក់ដបស្រា និងក្រដាសពណ៌តូចៗខ្លះលើគ្រែទៅព្រមទាំងផ្តល់ពេលវេលាឱ្យប្តីទទួលបានភាពស្រស់ស្រាយផង ។
- ចាត់ទុកថាវាគឺជាពេលវេលាដំបូង៖ មិនត្រូវខ្មាសអៀនក្នុងការសាកល្បងឡើយ ។ ការរួមភេទអាចនឹងកើតឡើងជាប់រហូតបាននៅពេលអ្វីៗធ្វើទៅតាមទម្លាប់ ឬសកម្មភាពដែលធ្វើរាល់ថ្ងៃ ។ គូស្វាមីភរិយាភាគច្រើនតែងភ្លេចថា ការរួមភេទមិនមែនគ្រាន់តែជាសកម្មភាពនៃការទទួលបានភាពរីករាយប៉ុណ្ណោះនោះទេ ប៉ុន្តែមានរឿងខ្លះគួរតែប្រើអារម្មណ៍ដឹងដែរ ។ ម្នាក់គួរតែស្វែងរកការស្រមើស្រមៃឬចង់បានរបស់គ្នាទៅវិញទៅមកដើម្បីឱ្យប្តីសប្បាយចិត្តពេលឡើងគ្រែ ។
- ក្រៅពីនេះ មធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យបុរសសប្បាយចិត្តពេលឡើងគ្រែគឺផ្តល់នូវការរួមភេទនៅពេលព្រឹកយ៉ាងល្អបំផុតមួយ ។ នេះគឺជារឿងដ៏ល្អបំផុតដែលស្ត្រីជាប្រពន្ធអាចធ្វើបានដើម្បីឱ្យប្តីរបស់គាត់សប្បាយចិត្តពេញមួយថ្ងៃបាន ។
- ប្តីច្រើនតែអស់អារម្មណ៍ ពេលប្រពន្ធរបស់គាត់ធ្វើខ្លួនដូចជារូបចម្លាក់ពេលនៅលើគ្រែ ។ ដូច្នេះចូរចូលរួមធ្វើរឿងនេះឱ្យកាន់តែសប្បាយចិត្តឡើង ។
- មិនខ្វល់នូវការមិនអាចផ្ចង់អារម្មណ៍បាន៖ភាគច្រើនសមាជិកគ្រួសារ, កូនៗ និងទម្លាប់ការងារប្រចាំថ្ងៃផ្សេងៗទៀតតែងធ្វើឱ្យអ្នកមិនអាចបង្ហាញខ្លួននៅលើគ្រែបាន ។
- ចូរចៀសវាង នូវការងារដែលមិនអាចផ្ចង់អារម្មណ៍អស់នេះឱ្យបានក្នុងពេលរួមភេទ។ ការរួមភេទមិនមែនគ្រាន់តែសម្តែងនូវសកម្មភាពរួមភេទតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវខ្សែភ្នាក់ដាក់គ្នា និងរបៀបចែចង់គ្នាទៅវិញទៅមក ។ ដូច្នេះទាំងអស់នេះគឺជាភាពខុសគ្នាមួយរវាងការបង្កើតស្នេហា និងការរួមភេទ ៕
មធ្យោបាយ ១០ យ៉ាងដើម្បីឱ្យប្តីសប្បាយចិត្តពេលឡើងគ្រែ
Reviewed by Download Khmer Books
on
10:37 PM
Rating:
No comments: