បញ្ហាសុខភាព ៤ យ៉ាងដែលធ្វើឱ្យស្ត្រីមិនចង់រួមភេទ
នៅពេលដែលស្ត្រីម្នាក់មិនចាប់អារម្មណ៍នឹងការរួមភេទ វាអាចមកពីបញ្ហានៃទំនាក់ទំនងរវាងគូស្នេហ៍ មកពីការថែទាំរបស់គាត់
ឬអាចមកពីរឿងអ្វីផ្សេងទៀតដែលគាត់ធ្លាប់ជួប ប៉ុន្តែវាក៏អាចមកពីបញ្ហាសុខភាពផងដែរ ។ បញ្ហាសុខភាពទាំងនោះរួមមានៈ
ថយចុះលំហូរឈាម
ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមគឺជាជំងឺដែលអាចធ្វើឱ្យរារាំងដល់លំហូរឈាមទៅកាន់ប្រដាប់ភេទ ។
បញ្ហាអ័រម៉ូន
ការអស់រដូវ, ការបំបៅកូនដោយទឹកដោះ,ការប្រើថ្នាំពន្យារកំណើត និងបញ្ហានៃក្រពេញទីរ៉ូអ៊ីតអាចធ្វើឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ របស់ស្ត្រី ។

ផលរំខានរបស់ថ្នាំ
ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងការព្យាបាលដោយសារធាតុគីមី ដូចជាថ្នាំ Tamoxifen ជាដើម ជាទូទៅវារំខានដល់ចំណង់ផ្លូវភេទ ។

ការខូចខាតសរសៃវិញ្ញាណ
ការវះកាត់នៅនឹងឆ្អឹងអាងត្រគាកអាចបណ្តាលឱ្យប៉ះពាល់ដល់សរសៃវិញ្ញាណ ។

មូលហេតុដទៃទៀតចំពោះការថយចុះចំណង់ផ្លូវភេទរួមមានការគេងមិនគ្រប់គ្រាន់ ឬជំងឺធ្លាក់ទឹកចិត្ត ។
សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ
ប្រសិនបើអ្នកមានការថយចុះចំណង់ផ្លូវភេទ,សូមពិនិត្យវាជាមួយនឹងគ្រូពេទ្យ ។ ទោះបីជាគាត់អាចរកឃើញបញ្ហារាងកាយរបស់អ្នក ឬអត់នោះ, ការពិគ្រោះជាមួយនឹងគ្រូពេទ្យអាចមានប្រយោជន៍ ដោយសារតែបញ្ហាផ្លូវភេទជាធម្មតាកើតចេញពីបញ្ហាចិត្តសាស្ត្រ ឬបញ្ហានៃការទំនាក់ទំនងគូស្នេហ៍ជាដើម ។ វេជ្ជបណ្ឌិត ម៉ាជូរី ហ្គ្រីន (Marjorie Green) ដែលមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្លូវភេទ Mount Auburn បាននិយាយថា ជាធម្មតា វាមិនមែនមកពីរឿងតែមួយនោះទេ ៕
ប្រសិនបើអ្នកមានការថយចុះចំណង់ផ្លូវភេទ,សូមពិនិត្យវាជាមួយនឹងគ្រូពេទ្យ ។ ទោះបីជាគាត់អាចរកឃើញបញ្ហារាងកាយរបស់អ្នក ឬអត់នោះ, ការពិគ្រោះជាមួយនឹងគ្រូពេទ្យអាចមានប្រយោជន៍ ដោយសារតែបញ្ហាផ្លូវភេទជាធម្មតាកើតចេញពីបញ្ហាចិត្តសាស្ត្រ ឬបញ្ហានៃការទំនាក់ទំនងគូស្នេហ៍ជាដើម ។ វេជ្ជបណ្ឌិត ម៉ាជូរី ហ្គ្រីន (Marjorie Green) ដែលមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្លូវភេទ Mount Auburn បាននិយាយថា ជាធម្មតា វាមិនមែនមកពីរឿងតែមួយនោះទេ ៕
បញ្ហាសុខភាព ៤ យ៉ាងដែលធ្វើឱ្យស្ត្រីមិនចង់រួមភេទ
Reviewed by Download Khmer Books
on
10:36 PM
Rating:
No comments: