តើស្ត្រីទទួលបានប្រយោជន៍អ្វីខ្លះពីការរួមភេទ
អ្វីដែលសប្បាយច្រើនជាងភាពស្រណុកសុខស្រួលខាងរាងកាយទៀតនោះ
ការរួមភេទពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពស្ត្រីច្រើន។ ជាមួយនឹងសកម្មភាពរួមភេទ
បម្រែបម្រួលខាងផ្លូវកាយ និងផ្លូវចិត្តជាច្រើននឹងត្រូវធ្វើឡើងក្នុងរាងកាយ ហើយសកម្មភាពទាំងនេះផ្តល់ផលវិជ្ជាមានទាំងបុរសនិងស្ត្រី។ ការសិក្សាមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់កម្មវិធីសុខភាពស្ត្រី
(Women’s Health
Programme) នៅឯសាកលវិទ្យាល័យ
Monash នៅអូស្ត្រាលីបានបង្ហាញឱ្យឃើញថា ស្ត្រីដែលរួមភេទតិចជាងពីរដងក្នុងមួយខែងាយនឹងមានជំងឺណាស់
។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ស្ត្រីអាចទទួលបាន៖
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ស្ត្រីអាចទទួលបាន៖
- បន្ធូរអារម្មណ៍ជាមួយការរួមភេទ៖ នេះគឺជាការពិតដែលមានលក្ខណៈជាក់ស្តែងបំផុត។ មនុស្សមួយចំនួនយល់ស្របថា ការរួមភេទមានឥទ្ធិពលជួយឱ្យអ្នកបន្ធូរអារម្មណ៍បានច្រើនរហូតដល់ ១០ ដងដូចការប្រើថ្នាំសណ្ដំដែរ ។
- ការរួមភេទធ្វើឱ្យស្ត្រីមើលទៅកាន់តែស្អាត៖ មានអ័រម៉ូនពីរប្រភេទដែលបញ្ចេញក្នុងរាងកាយពេលរួមភេទ ដែលជាហេតុធ្វើឱ្យស្ត្រីកាន់តែស្រស់ស្អាតជាងមុន ។ អ័រម៉ូន Oestrogen ក៏មានវត្តមានក្នុងចំណោមអ័រម៉ូនទាំងពីរនោះដែរ ។ វាធ្វើឱ្យស្បែកស្ត្រីកាន់តែរលោង និងសក់កាន់តែភ្លើងថ្លា ។ ការមានទំនាក់ទំនងផ្លូវភេទជួយបង្កើនកម្រិតនៃប្រតិកម្មសារធាតុគីមីក្នុងរាងកាយ ប៉ុន្តែវាជាប្រតិកម្មដែលផ្តល់ផលវិជ្ជមានដល់រូបសម្បត្តិរបស់មនុស្សស្រីតែប៉ុណ្ណោះ ។ ពេលនោះនឹងមានភាពទាក់ទាញកាន់តែខ្លាំងកាលណាប្រតិកម្មធាតុគីមីនេះកើតឡើងច្រើនក្នុងរាងកាយ ។
- ការរួមភេទជួយសម្រកទម្ងន់៖ តាមការពិសោធន៍ជាមួយនឹងក្បាច់រួមភេទជាច្រើនអាចក្លាយទៅជាមធ្យោបាយដ៏ល្អមួយសម្រាប់ការសម្រកទម្ងន់ ។ ការព្យាយាមអ្វីដែលថ្មីៗ, ក្បាច់ថ្មី និងស្ទីលថ្មីៗសម្រាប់ការរួមភេទប្រហែលគ្រាន់តែជាសកម្មភាពល្បួងអ្នកដើម្បីធ្វើយ៉ាងណាឱ្យការរួមភេទនោះកាន់តែសកម្មប៉ុណ្ណោះ!
- កីឡាសិច៖ ការរួមភេទគឺជាកីឡាមួយប្រភេទដោយគ្រាន់តែអ្នកធ្វើវាឱ្យមាន សុវត្ថិភាពទៅបានហើយ ។ ការបណ្តោយឱ្យរួមភេទតាមចិត្តអាចក្លាយទៅជាកីឡាដ៏ល្អបំផុត ប៉ុន្តែអ្នកត្រូវប្រាកដថាកីឡាដែលអ្នកលេងមួយនេះមានការការពារបានត្រឹមត្រូវហើយ ។ គ្រប់សាច់ដុំទាំងអស់ក្នុងរាងកាយត្រូវបានរឹតយ៉ាងតឹងក្នុងពេលរួមភេទ ហើយការរឹតសាច់ដុំនេះគឺជារឿងដ៏ល្អសម្រាប់សុខភាព ។
- សុខភាពស្បែក និងការរួមភេទ៖ ការរួមភេទធ្វើឱ្យបែកញើស ហើយវាអាចជួយសម្អាតរន្ធញើស និងធ្វើឱ្យវាមានភាពស្រស់ស្អាតទៀតផង ។ មិនតែប៉ុណ្ណោះ ការរួមភេទដោយគ្មានភាពតក់ក្រហល់មានទំនាក់ទំនងគ្នានឹងការកាត់បន្ថយជំងឺរលាកស្បែក, កន្តួលរមាស់ និងការដាក់សម្ពាធលើស្បែក ។
- ការរួមភេទជួយព្យាបាលជំងឺបាក់ទឹកចិត្ត៖
អ័រម៉ូន Oestrogen និង Endorphins នឹងត្រូវបញ្ចេញក្នុងរាងកាយក្នុងពេលរួមភេទដើម្បីជួយបំបាត់អាការៈបាក់ទឹកចិត្តភ្លាមៗបាន
។ វាមានប្រសិទ្ធភាពណាស់ទោះបីជាមនុស្សម្នាក់នោះមានបញ្ហាបាក់ទឹកចិត្តឥតឈប់ឈរនិងខ្លាំងក្លាក៏ដោយ ។
- បំបាត់ការឈឺក្បាល៖ ការរួមភេទអាចជួយបន្ធូរសម្ពាធក្នុងសរសៃប្រសាទដែលទៅបញ្ជាខួរក្បាល ។ ការដែលមានសម្ពាធក្នុងសរសៃប្រសាទច្រើនតែបណ្តាលមកពីការឈឺក្បាល ។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Monash បានឱ្យដឹងថា អត្ថប្រយោជន៍ចំពោះសុខភាពដែលស្ត្រីអាចទទួលបានពីការរួមភេទគឺ អាស្រ័យទៅលើភាពស្រើបស្រាលដល់កំពូលក្នុងពេលរួមភេទ ។ មានន័យថា ស្ត្រីគួរតែឈានដល់ចំណុចកំពូលនៃការរួមភេទដ៏ស្រណុកសុខស្រួលមួយដើម្បីអាចទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពភាគច្រើនបាន៕
តើស្ត្រីទទួលបានប្រយោជន៍អ្វីខ្លះពីការរួមភេទ
Reviewed by Download Khmer Books
on
10:39 PM
Rating:
No comments: