loading...
loading...

ហេតុអ្វីបានហូរឈាមក្រោយពីរួមភេទក្នុងពេលមានផ្ទៃពោះ




សម្រាប់​គ្រា​ដំបូង​ដែល​ក្លាយ​ជា​ម្តាយ​គេរឿង​នេះ​ច្បាស់​ជា​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ហើយ​អាច​ឱ្យពួកគេ​បារម្ភ​ដ៏​ខ្លាំង​ណាស់​ព្រោះ​ថា​កូន​អាច​លូតលាស់​ដូច​ធម្មតា​ឬ​ក៏​អត់ និង​ប្រឈមមុខ​នឹង​ការ​រលូត​ជាដើម​ ។ សម្រាប់​ហេតុផល​បែបនេះ ការ​ដែល​ឃើញ​វត្ត​មាន​ឈាម​ក្រោយ​ពី​រួមភេទ​រួច​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទំនងជា​ធ្វើឱ្យមាន​ការភ័យខ្លាច​កាន់តែខ្លាំង​ ។​

​មូលហេតុ​
​នៅ​ពេល​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ មាត់ស្បូន​នឹងមាន​ឈាម​ទៅ​ចិញ្ចឹម​កាន់តែច្រើន​។ រយៈពេល​យូរៗ​ទៅ វា​នឹង​កើត​មាន​សរសៃឈាម​ថ្មីៗ​ច្រើន​នៅ​ជិត​នឹង​ផ្ទៃ​ខាង​ក្រៅ​របស់​មាត់ស្បូនដែល​ជាហេតុ​នាំ​ឱ្យ​លិង្គ​អាច​ប៉ះទង្គិចនិង​កកិត​ដាច់​ក្នុងពេល​រួម​ភេទ​បាន។ ការដែល​ប៉ះទង្គិច​ដល់​កន្លែង​នេះបំណែក​សរសៃឈាម​តូចៗ​នឹង​ដាច់ ហើយ​អាច​ហូរ​ឈាម​រឹមៗ​ចេញ​មក​ដែរ ប៉ុន្តែ​វា​នឹង​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ច្រើន​ម៉ោង​ក្រោយ​។

ឥទ្ធិពល​
ការ​ហូរ​ឈាម​ក្រោយពី​រួមភេទ​រួច​មិនមែន​ជា​សញ្ញា​បញ្ជាក់ថា​មាន​ គ្រោះថ្នាក់​ឡើយ​ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ហូរ​ឈាម​តាម​ទ្វារមាសឬ​ចេញពី​មាត់ស្បូន​ប្រហែលជា​ពិបាក​នឹង​រកឱ្យឃើញ​ណាស់​ ។ ដូច្នេះ​យក​ល្អ​ស្ត្រី​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ឆាប់​តាម​តែ​អាចធ្វើ​បាន​គ្រប់​ពេល​ដែល​ឃើញ​មាន​ការ​ហូរឈាម​ក្រោយ​ពី​រួមភេទ​រួច​បែបនេះ​
ខណៈពេល​ដែល​វា​ជា​រឿង​មិន​ត្រូវ​បារម្ភ​ចំពោះ​ការ​ហូរ​ឈាម​តិចតួចអ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​បើសិនជា​ការ​ហូរឈាម​នោះ​មាន​ ចំនួន​ច្រើន​ ។

​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​ឆ្ងល់​ថាតើ​ការ​រួមភេទ​ជា​អ្នក​ធ្វើ​ឱ្យមាត់ស្បូន​បើកនិង​សម្រាលកូន​មិន​គ្រប់​ខែ​មែន​ទេ​? អ្នកឯកទេស​បាន​ប្រាប់ឱ្យដឹង​ថា រឿង​នេះ​គឺជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការ​ដែល​ស្បូន​កន្ត្រាក់​ដោយសារតែ​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​មាន​លក្ខណៈ​ខុសគ្នា​ពី​ការ​កន្ត្រាក់​នៅពេល​ទារក​រៀបនឹង​កើត​៕
ហេតុអ្វីបានហូរឈាមក្រោយពីរួមភេទក្នុងពេលមានផ្ទៃពោះ ហេតុអ្វីបានហូរឈាមក្រោយពីរួមភេទក្នុងពេលមានផ្ទៃពោះ Reviewed by Download Khmer Books on 10:22 PM Rating: 5

No comments:

loading...
Powered by Blogger.