ធ្វើដូចម្តេចទើបជម្នះការឈឺចាប់ក្នុងពេលរួមភេទបានទៅ?
ភាពពេញលេញនៃការរួមភេទគឺជាតម្រូវការខាងអារម្មណ៍ដ៏សំខាន់មួយសម្រាប់ដៃគូទាំងពីរនាក់ ហើយបើសិនជាមិនអាចទទួលបានទេនោះ ការប្រឈមមុខជាច្រើនប្រហែលជាកើតមាន ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាមានឈុតឆាកណាមួយដែលអ្នកមិនអាចរីករាយនឹងការរួមភេទជាមួយដៃគូបានដោយសារតែការឈឺទ្វារមាស នោះអ្នកត្រូវតែដឹងអំពីវិធីព្យាបាលដោយខ្លួនឯង ព្រោះវាអាចជាវិធីមួយសម្រាប់ជម្នះការឈឺចាប់ក្នុងពេលរួមភេទបាននៅពេលវាក្លាយទៅជាបញ្ហានៃការរួមភេទ ។
- ទ្វារមាសស្ងួតគឺជាមូលហេតុដ៏ចម្បងនៃការឈឺទ្វារមាស ហើយវិធីដែលគេប្រើជាញឹកញាប់បំផុតសម្រាប់បន្ថយការឈឺចាប់នេះគឺធ្វើយ៉ាងណាឱ្យទ្វារមាសបញ្ចេញទឹករំអិលជាប់រហូត ។ ទ្វារមាសអាចនឹងរអិលយ៉ាងស្រួលបានតាមរយៈការប្រើប្រាស់ទឹករំអិលមានជាតិទឹក ។
- រួមភេទតែក្នុងពេលដែលអ្នកមានសម្រើបផ្លូវភេទបានហើយ ។
ការសិក្សាមួយដែលធ្វើទៅលើអំពីមូលហេតុនៃការឈឺចាប់ក្នុងពេលរួមភេទដែលបានធ្វើការសង្កេតទៅលើគូសង្សារចំនួន ១៩១គូ នោះ បានរកឃើញថា ភាគច្រើននៃអ្នកដែលគេចោទសួរនោះគឺធ្លាប់មានការឈឺចាប់ក្នុងពេល រួមភេទតែម្តង ។ វេជ្ជបណ្ឌិត ចានដាន ឈួដារី (Dr. Chandan Choudhary) អ្នកឯកទេសខាងការរួមភេទ បានឱ្យដំបូន្មានថា “មូលហេតុដ៏ចម្បងនៃការឈឺទ្វារមាសក្នុងពេលរួមភេទនោះគឺដោយសារតែទ្វារមាសស្ងួត ។
ចូរចៀសវាងការរួមភេទទៅរហូតដល់ស្ត្រីមានសម្រើបផ្លូវភេទគ្រប់គ្រាន់ ”។
វិធីយកឈ្នះការឈឺចាប់ក្នុងពេលរួមភេទ
វិធីយកឈ្នះការឈឺចាប់ក្នុងពេលរួមភេទ
- អ្នកនិងដៃគូត្រូវតែបណ្តោយខ្លួនបបោសអង្អែលមុនពេលរួមភេទឱ្យបានច្រើនសិន ។ ករណីភាគច្រើន ការបបោសអង្អែលមុនពេលរួមភេទអាចជារឿងមានប្រយោជន៍សម្រាប់ឱ្យដៃគូទាំងពីរមានសម្រើបផ្លូវភេទ ដូច្នេះវាក៏អាចបំបាត់អាការៈស្ងួតទ្វារមាសបានដែរ ។
- ស្វែងរកអ្នកជំនាញខាងរោគស្ត្រីដ៏ល្អម្នាក់ដើម្បីពិភាក្សាអំពីបញ្ហានេះ ។ គ្រូពេទ្យប្រហែលសុំឱ្យអ្នកធ្វើតេស្តតាមរយៈមន្ទីរពិសោធន៍មួយចំនួនដែរ ។ មូលហេតុដែលធ្វើឱ្យឈឺចាប់មានដូចជាជំងឺ Endometriosis, Tipped Uterus, ការបង្ករោគ, ផលរំខានរបស់ថ្នាំ, និងអតុល្យភាពអ័រម៉ូន ។
- សួរមិត្តដែលស្និទ្ធស្នាលជាងគេ ឬសាច់ញាតិបើសិនជាពួកគេកំពុងតែប្រឈមមុខនឹងការឈឺចាប់ដូចគ្នានេះដូចនឹងអ្នកដែរ ព្រមទាំងព្យាយាមស្វែងរកដំណោះស្រាយណាមួយផង ។
- ចូរព្យាយាមរកឱ្យឃើញនូវមធ្យោបាយផ្សេងៗដើម្បីឱ្យអ្នកទាំងពីរសប្បាយនឹងការរួមភេទរហូតដល់អ្នកដោះស្រាយបញ្ហាបាន ។ ភាពស្និទ្ធស្នាលខាងផ្លូវភេទគឺជារឿងសំខាន់បំផុតក្រោយពីរៀបការរួច ប៉ុន្តែភាពស្និទ្ធស្នាលគ្មានដែនកំណត់ឡើយចំពោះការរួមភេទតែមួយមុខគត់នោះ ។
- ចូរចាំថា នេះគឺជាបញ្ហាបណ្តោះអាសន្នទេ ។ ចូរព្យាយាមយកឈ្នះវាឱ្យបាន, ស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីអាចឱ្យអ្វីៗវិលមករកភាពល្អប្រសើរវិញ ។
- យកល្អគួរតែធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ និងស្វែងរកនូវមូលហេតុជាក់លាក់មួយនៃអាការៈស្ងួតទ្វារមាសដូចជា ការបង្ករោគដោយបាក់តេរី ឬជំងឺ Vaginismus ជាដើម ។
- ចូរសូកបញ្ចូលលិង្គដោយខ្លួនឯងក្នុងពេលរួមភេទ ព្រមទាំងនៅពីលើបុរសជានិច្ចដើម្បីអាចគ្រប់គ្រងការសូកបញ្ចូលលិង្គ នោះបាន ។ ចាប់តាំងពីអ្នកអាចគ្រប់គ្រងវាបានហើយ វាពិតជាជួយគ្រប់គ្រងដល់ការឈឺចាប់បានដែរ ។
ប្តីត្រូវតែផ្លាស់ប្តូរទៅតាមប្រពន្ធរបស់ខ្លួន
ហើយយកល្អគួរតែកុំបង្ខំឱ្យនាងរួមភេទអី ៕
ធ្វើដូចម្តេចទើបជម្នះការឈឺចាប់ក្នុងពេលរួមភេទបានទៅ?
Reviewed by Download Khmer Books
on
10:24 PM
Rating:
No comments: