loading...
loading...

ការបបោសអង្អែលមុនពេលរួមភេទគឺជារឿងសំខាន់ដើម្បីឱ្យស្ត្រីឈានដល់ចំណុចកំពូលបាន




មែន​ហើយ ក្នុងនាម​ជា​មនុស្ស​ប្រុសអ្នក​ប្រហែលជា​ត្រៀម​ខ្លួន​រួចជាស្រេច​តាំងពី​ដើមទី​មក​ម្លេះ​ដើម្បី​ទទួលបាន​ភាពសប្បាយ​រីករាយ​ពី​នាងឬ​មើល​ឃើញ​នាង​ដោះ​អា​ទ្រនាប់​ចេញ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ ។ ប៉ុន្តែ​នាង​ប្រហែល​ជា​ត្រូវកា​រការ​ភ្ញោ​ចខាង​ផ្លូវកាយនិង​ផ្លូវចិត្តឱ្យបាន​ច្រើន​បន្តិច​ហើយ​ដើម្បី​អាច​ឱ្យមាន​ភាព​ស្រើបស្រាល​ , ចេញ​ទឹករំអិល និង​សាក​សម​សម្រាប់​ឈាន​ដល់​ចំណុចកំពូល​កើត​ ។ នោះ​ហើយ​ទើប​ជា​មូលហេតុ​ដែល​ថា​ការ​បបោស​អង្អែល​មុនពេល​រួមភេទ​គឺជា​រឿង​ សំខាន់​ខ្លាំង​។

​តាមពិត ការ​បបោស​អង្អែល​មុនពេល​រួម​ភេទ​អាច​ចាប់ផ្តើម​រយៈពេល​ច្រើន​ម៉ោង​មុន​ពេល ​រួមភេទ​ទៅទៀត ហើយ​ជា​រៀង​រាល់​នាទី​នៃ​ការធ្វើ​បែប​នេះ វា​នឹង​ជួយ​ឱ្យ​នាង​មាន​ការត្រៀមខ្លួន​ដើម្បី​ឈានដល់​ចំណុច​កំពូល​នៃ​ការ​រួមភេទ​តែម្តង​ ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​សម្រាប់​ឱ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​៖
  • ប្រើប្រាស់​ការគិត​របស់​អ្នក​៖ចូរ​ចាំ​ថា​ចំពោះ​មនុស្ស​ស្រី ការភ្ញោ​ចខាង​ផ្លូវ​អារម្មណ៍គឺ​ជា​រឿង​សំខាន់​ ។ លិខិតសេ្ន​ហាដ៏​សិច​ស៊ី​មួយច្បាប់ និង​ការ​កំប្លែង​យ៉ាង​សប្បាយៗ​ផ្សេងៗ​ទៀត​សុទ្ធតែ​អាច​ធ្វើឱ្យនាង​គិត​អំពីការកើតចេញ​នូវ​ទំនាក់ទំនង​ស្នេហា​ដ៏​សម្ងាត់​របស់​អ្នក​បាន​ ។ ភ្លើងទៀន​, បាច់ផ្កា​ស្រស់ៗ និង​ចម្រៀង​ដ៏​លន្លង់លន្លោចក៏​អាច​បង្កើត​ជា​បរិយា​កាស​ស្នេហា​បានដែរ​ ។
  • ការ​ស្ទាប​៖ ការ​ស្ទាបអង្អែល​អាច​បង្កើត​ជា​សម្ពាធ​ខាង​ផ្លូវភេទ​បានទោះបីជា​មិន​ទាន់​ចាប់ផ្តើម​រួមភេទ​ក៏ដោយ​ ។ ចូរ​​ឱបនាង​, កាន់​ដៃ​នាង​, ឬ​ស្ទាប​ភ្លៅនាង​ទៅ​ ។ ការឈាន​ដល់​ចំណុច​កំពូល​របស់​មនុស្ស​ស្រី​ទំនងជា​កើតឡើង​បាន​បើសិន​ជា​អ្នក​កំពុងតែ​ថើប​មនុស្ស​ស្រី​,ឬ​យក​ដៃ​ទៅ​ស្ទាបអង្អែល​កន្លែង​ដែល​មាន​សម្រើប​ខ្លាំង​នៃ​រាងកាយ​របស់​នាង ​។
  • ការ​ថើប​៖ រឿង​នេះ​គឺជា​ការ​បបោស​អង្អែល​ដ៏​ល្អ និង​សំខាន់ ព្រោះ​ការស្រាវជ្រាវ​បាន​រកឃើញថាការ​ថើប​នៅ​កន្លែង​ណា​ដែល​ថ្មី​ធ្វើ​ឱ្យ​នាង​សប្បាយចិត្ត និង​រីករាយ​បាន​ ។ ចូរ​ព្យាយាម​ថើប​កញ្ចឹងក ឬ​ស្មា​របស់​នាង​ដើម្បី​ជា​កិច្ច​ចាប់ផ្តើម​ ។
កុំ​នៅ​ស្ងៀម​មិន​និយាយស្តី​៖ មិនត្រូវ​ភ្លេច​ប្រាប់​នាង​នូវ​រឿង​ដែល​ត្រូវ​ធ្វើ​ក្នុងពេល​បបោស​អង្អែល​មុនពេល​រួមភេទ​ឡើយ​ ។ មនុស្ស​ស្រី​មាន​និន្នាការ​ចង់​និយាយ​ឱ្យបាន​ច្រើននិង​ស្តាប់​ពី​យោបល់​របស់​អ្នក​ថា​តើ​នាង​កំពុង​តែ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ​បែបណា ឬ​សប្បាយចិត្ត​ប៉ុណ្ណា​៕
ការបបោសអង្អែលមុនពេលរួមភេទគឺជារឿងសំខាន់ដើម្បីឱ្យស្ត្រីឈានដល់ចំណុចកំពូលបាន ការបបោសអង្អែលមុនពេលរួមភេទគឺជារឿងសំខាន់ដើម្បីឱ្យស្ត្រីឈានដល់ចំណុចកំពូលបាន Reviewed by Download Khmer Books on 10:17 PM Rating: 5

No comments:

loading...
Powered by Blogger.