ចង់រីករាយនឹងផ្លូវភេទពេលកំពុងមានផ្ទៃពោះតើគួរធ្វើដូចម្តេច?
ជាធម្មតាចំណង់ផ្លូវភេទរបស់ស្ត្រីមានផ្ទៃពោះនឹងឡើងខ្ពស់នៅត្រីមាសទីពីរ
ព្រោះជាពេលវេលាមួយដែលមានកម្លាំងឡើងវិញ ហើយការក្អួតចង្អោរដោយសារចាញ់កូនក៏ស្រាកស្រាន្តទៅវិញដែរ
។ ការរួមភេទប្រហែលកើតមានក្នុងចិត្តរបស់ស្ត្រីច្រើនណាស់ហើយដោយសារតែមានការកើនឡើងនូវលំហូរឈាមចូលទៅក្នុងទ្វារមាស
។ ទ្វារមាសនឹងរីកកាន់តែធំជាងមុន ហើយទឹករំអិលក្នុងទ្វារមាសក៏មានកាន់តែច្រើនដែរ
។ ដូច្នេះហើយចំណង់ផ្លូវភេទនឹងត្រូវកើនឡើង ហើយការឈានដល់ចំណុចកំពូលក៏កាន់តែខ្លាំងជាងមុនថែមទៀតផង
។
អ្នកប្រហែលជាយល់ថានេះជាពេលវេលាមួយនៃសេរីភាពក្នុងការរួមភេទ ហើយបើសិនជានេះគឺជាការមានផ្ទៃពោះដំបូង អ្នកប្រហែលជាមានមោទនៈចំពោះភាពស្និទ្ធស្នាលកាន់តែខ្លាំងក្នុងពេលអ្នកទាំងពីរមិនបាច់ខ្វល់អំពីធ្វើខ្លួនជាឪពុកម្តាយគេឡើយ ។ នៅពេលចំណង់ផ្លូវភេទឡើងដល់ចំណុចកំពូល អ្នកប្រហែលជាត្រូវការផ្លាស់ប្តូររឿងមួយចំនួនដើម្បីឱ្យខ្លួនឯងមាន ផាសុខភាព ដោយអាស្រ័យទៅតាមដំណាក់កាលនៃការមានផ្ទៃពោះ។
អ្នកប្រហែលជាយល់ថានេះជាពេលវេលាមួយនៃសេរីភាពក្នុងការរួមភេទ ហើយបើសិនជានេះគឺជាការមានផ្ទៃពោះដំបូង អ្នកប្រហែលជាមានមោទនៈចំពោះភាពស្និទ្ធស្នាលកាន់តែខ្លាំងក្នុងពេលអ្នកទាំងពីរមិនបាច់ខ្វល់អំពីធ្វើខ្លួនជាឪពុកម្តាយគេឡើយ ។ នៅពេលចំណង់ផ្លូវភេទឡើងដល់ចំណុចកំពូល អ្នកប្រហែលជាត្រូវការផ្លាស់ប្តូររឿងមួយចំនួនដើម្បីឱ្យខ្លួនឯងមាន ផាសុខភាព ដោយអាស្រ័យទៅតាមដំណាក់កាលនៃការមានផ្ទៃពោះ។
- ប្រើប្រាស់ក្បាច់ថ្មី៖ នៅពេលការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះធ្វើឱ្យធំក្បាលពោះ ចូរព្យាយាមរួមភេទបែបចំណិតតាសក់វិញ ទាំងអាចមើលមុខដៃគូ ឬមិនមើលមុខដៃគូឃើញ ។ ការដែលឱ្យស្ត្រីអង្គុយនៅខាងលើក៏ធ្វើឱ្យនាងមានផាសុខភាពកាន់តែខ្លាំងដែរ ព្រោះក្បាច់នេះនាងអាចគ្រប់គ្រងជម្រៅនៃការសូកបញ្ចូលលិង្គបាន ។
ពេលមានផ្ទៃពោះចាស់ខែហើយ ស្ត្រីមិនគួរណាដេកផ្ងារឡើយព្រោះទម្ងន់របស់កូន និងដៃគូប្រហែលជាដាក់សម្ពាធទៅលើសរសៃឈាម Inferior Vena Cava ដែលជាសរសៃឈាមនាំឈាមចូលក្នុងបេះដូងដ៏ធំមួយ ។ សម្ពាធនោះអាចធ្វើឱ្យវិលមុខ និងបេះដូងលោតញាប់ជាងមុនបាន ។
- គិតពីសុវត្ថិភាពជាចំបង៖ បើសិនជាដៃគូមានប្រវត្តិជំងឺកាមរោគ ឬអាចមានជំងឺនេះ ឬប្រឈមនឹងជំងឺអេដស៍ចូរប្រើស្រោមអនាម័យជានិច្ចគ្រប់ពេលដែលអ្នករួមភេទជាមួយគ្នា ។ ជំងឺអេដស៍អាចចម្លងទៅកូនបាន ហើយជំងឺកាមរោគផ្សេងៗទៀតក៏អាចចម្លងទៅកូនក្នុងពេលសម្រាលកូនដែរ។
ខណៈពេលដែលការរួមភេទតាមមាត់ក្នុងពេលមានផ្ទៃពោះគឺជារឿងអាចលើកលែងបាននោះ ចូរចាំថាមិនត្រូវផ្លុំខ្យល់ចូលទៅក្នុងទ្វារមាសឡើយ ព្រោះវាអាចបណ្តាលឱ្យមានកំណកខ្យល់ក្នុងឈាមបានដែលវាជាហេតុនាំឱ្យគំរាមកំហែងដល់ជីវិតទៀត ។ គ្រូពេទ្យមិនដែលណែនាំឱ្យរួមភេទតាមរន្ធគូថឡើយព្រោះវាអាចធ្វើឱ្យបាក់តេរីក្នុងចុងពោះវៀនធំរាលដាលទៅទ្វារមាស និងបង្ករោគបាន ។ វាក៏ប្រហែលជាមិនមានផាសុខភាពផងដែរដោយសារជំងឺឫសដូងបាតកើតឡើងក្នុងពេលមានផ្ទៃពោះ។
- និយាយគ្នាដោយបើកចំហ៖ អ្នកនិងដៃគូប្រហែលជាមានគំនិតផ្ទុយគ្នាអំពីភាពញឹកញាប់នៃការរួមភេទ ក្នុងពេលមានផ្ទៃពោះ។ ចូរនិយាយប្រាប់គ្នាទៅវិញទៅមកអំពីការប្រែប្រួលតម្រូវការរបស់អ្នកទាំងពីរទៅ ។ បើសិនជាការរួមភេទក្នុងពេលមានផ្ទៃពោះមានការពិបាក ជាពិសេសក្នុង ដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ចូរស្វែងរកមធ្យោបាយណាផ្សេងក្រៅពីការសូកបញ្ចូលលិង្គវិញទៅដូចជា ការម៉ាស្សា ឬថ្នាក់ថ្នមគ្នាជាដើម ៕
ចង់រីករាយនឹងផ្លូវភេទពេលកំពុងមានផ្ទៃពោះតើគួរធ្វើដូចម្តេច?
Reviewed by Download Khmer Books
on
10:29 PM
Rating:
No comments: