កាត់ស្បូនធ្វើឱ្យប៉ះពាល់ដល់មុខងារផ្លូវភេទរបស់ស្ត្រី?
ការវះកាត់ស្បូននឹងធ្វើឱ្យមានការប្រែប្រួលដល់អ័រម៉ូន ។ ដូច្នេះ វាក៏មានលទ្ឋភាពធ្វើឱ្យប៉ះពាល់ដល់បញ្ហាផ្លូវភេទរបស់ស្ត្រី
។ អ័រម៉ូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំមុខងារផ្លូវភេទទាំងនៅក្នុងស្ត្រី
និង បុរស ។ ជាមួយនឹង ការថយចុះនូវកម្រិតអ័រម៉ូន Estrogen របស់ស្រី្ត គឺត្រូវបានទាក់ទងទៅនឹងភាពវ័យចំណាស់របស់ស្ត្រី និង ការដែលអស់រដូវ ។
ស្ត្រីជាច្រើនដែលមានការផ្លាស់ប្តូរមួយចំនួននៅក្នុងមុខងារផ្លូវភេទដែលទាក់ទងនិងអាយុ រួមមានដូចជា សារធាតុរំអិលនៅទ្វារមាសមានការថយចុះ និង ការថយចុះនៃអារម្មណ៍ផ្លូវភេទ ។ លើសពីនេះទៅទៀត តាមការស្រាវជ្រាវ បានបង្ហាញថា កម្រិតទាប នៃអ័រម៉ូន Testosterone របស់បុរសក៏រួមចំណែកដល់ការធ្លាក់ចុះនៅក្នុងចំណង់ផ្លូវភេទដែរ និង មិនអាចមានអារម្មណ៍សុខស្រួលដល់កំពូលបានទេ ។ អ្នកស្រាវជ្រាវនៅតែធ្វើការស៊ើបអង្កេតបន្តពីអត្ថប្រយោជន៍នៃអ័រម៉ូន និងឱសថផ្សេងទៀតរួមទាំងឱសថ Viagra ដែលជាឱសថដើម្បីព្យាបាលបញ្ហាផ្លូវភេទរបស់ស្ត្រី ។
ស្ត្រីជាច្រើនបានទទួលការផ្លាស់ប្តូរនៅក្នុងមុខងារផ្លូវភេទ បន្ទាប់ពីការកាត់ស្បូនចេញ ( វះកាត់ស្បូនចោល) ។ ការផ្លាស់ប្តូរទាំងនេះអាច រួមបញ្ចូលទាំងការបាត់បង់នៃបំណងប្រាថ្នាផ្លូវភេទក៏ដូចជា សារធាតុរំអិលនៅទ្វារមាស មានការថយចុះ និងមិនមានអារម្មណ៍រួមភេទ ។ បញ្ហាទាំងនេះអាចត្រូវបានផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរអ័រម៉ូនដែលកើតឡើងនៅជាមួយនឹងការបាត់បង់នៃស្បូន ។ លើសពីនេះទៅទៀត សរសៃប្រសាទ និង សសៃឈាម ដែលមានមុខងារសំខាន់ដល់មុខងារផ្លូវភេទអាចត្រូវបានបំផ្លាញក្នុងអំឡុងពេលវះកាត់ ៕
កាត់ស្បូនធ្វើឱ្យប៉ះពាល់ដល់មុខងារផ្លូវភេទរបស់ស្ត្រី?
Reviewed by Download Khmer Books
on
10:27 PM
Rating:
No comments: