បញ្ហាផ្លូវភេទ ៤ យ៉ាងដែលស្ត្រីកើតមានជាញឹកញាប់បំផុត
បញ្ហានៃការខូចមុខងារផ្លូវភេទច្រើនតែមានលើបុរសប៉ុណ្ណោះ
។ តាមពិត ករណីបែបនេះក៏អាចកើតមានលើស្ត្រីបានដែរ ។ ជាទូទៅ បញ្ហាខូចមុខងារផ្លូវភេទទាំងបុរស និងស្ត្រីបង្កឡើងដោយជំងឺជាច្រើនទាំងជំងឺផ្លូវកាយ និងផ្លូវចិត្ត ។
ការខូចមុខងារផ្លូវភេទលើស្ត្រីអាចកើតឡើងគ្រប់វ័យ ។ ទោះបីជាយ៉ាងណាក៏ដោយបញ្ហាទាំងនេះច្រើនតែកើតឡើងក្រោយពេលសម្រាលកូនរួច ឬពេលរាំងរដូវ ។ ខាងក្រោមនេះគឺជាបញ្ហាផ្លូវភេទរបស់ស្ត្រីដែលច្រើនតែកើតមានជាញឹកញាប់បំផុត ។

គ្មានតណ្ហាផ្លូវភេទ
បញ្ហាផ្លូវភេទជាច្រើនដែលកើតមានលើស្ត្រីគឺជាហេតុផលមួយដែលនាំឱ្យបាត់បង់ចំណង់ផ្លូវភេទ ។ ស្ថិតក្នុងបញ្ហាទាំងនេះមានកត្តាជាច្រើនអាចប៉ះពាល់ដែរដូចជា បម្រែបម្រួលអ័រម៉ូន, ជំងឺ និងការព្យាបាល (ឧទាហរណ៍ មហារីក និងការព្យាបាលដោយថ្នាំមហារីក ), បាក់ទឹកចិត្ត, មានផ្ទៃពោះ, ស្ត្រេស និងអស់កម្លាំង ។ ភាពធុញទ្រាន់នៃទម្លាប់រួមភេទរាល់ដងក៏ធ្វើឱ្យកង្វះតណ្ហាដល់ការរួមភេទដែរ ។
មិនមានការភ្ញោច
ចំពោះមនុស្សស្រី ការដែលមិនអាចធ្វើឱ្យមានភាពស្រើបស្រាលខាងផ្លូវកាយក្នុងពេលរួមភេទបាននឹងធ្វើឱ្យកង្វះដល់ការហូរទឹករំអិលពីក្នុងទ្វារមាសបាន ។ ការដែលមិនអាចទទួលបានភាពស្រើបស្រាលក៏ប្រហែលជាមានជាប់ទាក់ទងនឹងការថប់អារម្មណ៍ដែរ ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះ ការសិក្សាជាច្រើនក៏បានស្រាវជ្រាវទៅលើទំនាក់ទំនងនៃបញ្ហាលំហូរឈាមក្នុងសរីរាង្គផ្លូវភេទរបស់មនុស្សស្រី ដូច្នេះវានឹងអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទទៀត ។
ពិបាកឈានដល់ចំណុចកំពូល
ការដែលមិនអាចឈានដល់ចំណុចកំពូលក្នុងពេលរួមភេទពិតជាកើតឡើងជាញឹកញាប់បំផុត ហើយយ៉ាងហោចណាស់ក៏មានការប៉ះពាល់លើស្ត្រីម្នាក់ក្នុងចំណោមប្រាំនាក់ដែរចំពោះស្ត្រីទាំងអស់នៅលើពិភពលោកនេះ ។ វាអាចបណ្តាលមកពីការមិនមានបទពិសោធន៍ខាងរួមភេទ, កង្វះចំណេះដឹងខាងផ្លូវភេទ, និងកត្តាផ្លូវចិត្តដូចជា យល់ថាខ្លួនមានកំហុស, ថប់អារម្មណ៍ ឬធ្លាប់មានការបំពានខាងផ្លូវភេទពីមុនមក ។ កត្តាមួយផ្សេងទៀតដែលធ្វើឱ្យមិនអាចឈានដល់ចំណុចកំពូលក្នុងពេលរួមភេទបាននោះមានដូចជា ការប្រើថ្នាំព្យាបាលជំងឺ និងមានជំងឺរ៉ាំរ៉ៃ ។
ឈឺចាប់ក្នុងពេលរួមភេទ
ការឈឺចាប់ក្នុងពេលរួមភេទអាចបង្កឡើងដោយបញ្ហាមួយចំនួនដូចជា ជំងឺ Endometriosis, ដុំសាច់ក្នុងអាងត្រគាក, គីស, រលាកទ្វារមាស, មានទឹករំអិលទ្វារមាសតិចបំផុត, ជាលិការមានសន្លាកក្រោយពីវះកាត់រួច ឬមានជំងឺកាមរោគ ។ រឿងនេះអាចកើតឡើងបានដោយសារតែការខ្លាចពេលរួមភេទ ឬមានការប៉ះទង្គិចផ្លូវចិត្តពីមុនមក ៕

Reviewed by Download Khmer Books
on
10:33 PM
Rating:
No comments: