ហេតុផលដែលបណ្តាលឱ្យឈឺចាប់ខ្លាំងពេលរួមភេទ
ការឈឺចាប់ក្នុងពេលរួមភេទអាចពេលខ្លះក្លាយជារឿងដែលឈឺចាប់បំផុត
និងពិបាកនឹងទទួលយកណាស់ ។ ជីវិតផ្លូវភេទធម្មតាផ្សំឡើងដោយទម្លាប់ដ៏មានសុខភាពល្អមួយ
។ ការរួមភេទច្រើនតែត្រូវបានគេយល់ថាជួយបំបាត់ស្ត្រេស និងសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព
។ ទោះបីជាយ៉ាងណាក៏ដោយ ទស្សនៈអស់ទាំងនេះអាចលែងក្លាយទៅជារឿងសំខាន់ទៀតបើសិនជារឿងអស់ទាំងនោះមាននិន្នាការធ្វើឱ្យគ្មានផាសុខភាព
និងឈឺចាប់ខ្លាំងទៅវិញ ។ ទោះបីជាមានមូលហេតុជាច្រើនដែលអាចបញ្ជាក់ថាវាគឺជាហេតុនាំឱ្យឈឺចាប់ក្នុងពេលរួមភេទក៏ដោយ ក៏ការរួមភេទដ៏អស្ចារ្យនៅតែទាក់ទងនឹងផ្លូវចិត្តដដែលទេ
។
យកល្អគួរតែបន្ធូរអារម្មណ៍
និងយល់ថាគ្មានអ្វីជាបញ្ហាឡើយ ។ ការបន្ធូរអារម្មណ៍តាមផ្លូវចិត្តក៏ជួយដោះស្រាយបញ្ហានៃការឈឺចាប់ក្នុងពេលរួមភេទបានយ៉ាងល្អជាងមុនដែរ
។
ការឈឺចាប់ពេលរួមភេទអាចក្លាយទៅជាបញ្ហាស្តីបន្ទោសដាក់គ្នាបាន ។ ដូច្នេះហើយ យកល្អគួរតែស្វែងរកមូលហេតុ និងព្យាបាលវាឱ្យបានលឿនបំផុតដើម្បីអាចរំដោះភាពសប្បាយរីករាយនៃជីវិតផ្លូវភេទរបស់អ្នកវិញ ។
មូលហេតុដែលនាំឱ្យឈឺចាប់
ក្នុងពេលរួមភេទមួយចំនួន មានដូចជា៖
-ការឈឺចាប់ច្រើនតែជារោគសញ្ញានៃការបង្ករោគក្នុងទ្វារមាស ។ នៅពេលលិង្គត្រដុសប៉ះនឹងទ្វារមាសក្នុងពេលរួមភេទ រោគសញ្ញាបង្ករោគក្នុងទ្វារមាសដូចជា ក្រហាយ និងឈឺចាប់នឹងកាន់តែធ្ងន់ ដែលជាហេតុនាំឱ្យគ្មានផាសុខភាពឡើយ ។ ជំងឺឫសក្នុងប្រដាប់ភេទដែលនាំឱ្យមានដំបៅក៏អាចជាមូលហេតុដំបូងនាំឱ្យឈឺចាប់ក្នុងពេលសូកបញ្ចូលលិង្គដែរ ។
-ការរលាកទ្វារមាសអាចជាហេតុផលមួយផ្សេងទៀតនាំឱ្យឈឺចាប់ដល់ការរួមភេទ ។ ផលិតផលជាច្រើនដែលប្រើជាធម្មតាសម្រាប់ភ្ញោចដល់ផ្លូវភេទពិតជាអាចនាំឱ្យរលាកក្នុងទ្វារមាសបាន ។ ផលិតផលមួយចំនួនដូចជា ស្ព្រាយបាញ់ទ្វារមាស, ផលិតផលបំបាត់ក្លិន, និងជែល សុទ្ធតែជាដើមហេតុទាំងអស់ ។ ស្ត្រីមួយចំនួនប្រហែលជាមានការរលាកដោយការប្រើស្រោមអនាម័យផងដែរ ។
-មូលហេតុផ្សេងមួយទៀតអាចទាក់ទងនឹងភាពតឹងរបស់ទ្វារមាស ។ ហេតុផលដែលធ្វើឱ្យទ្វារមាសតឹងក្នុងពេលរួមភេទនោះ ដំបូងឡើយមានជាប់ទាក់ទងនឹងកត្តាផ្លូវចិត្តច្រើនជាង ។ ពេលខ្លះនៅពេលចិត្តរបស់មនុស្សយើងរឹងពេកក្នុងពេលរួមភេទទ្វារមាសនៅតែតឹងដដែលទោះបីជាមានការភ្ញោចគ្រប់គ្រាន់ហើយក៏ដោយ ។ រឿងនេះនឹងនាំឱ្យមានការសូកបញ្ចូលលិង្គយ៉ាងកម្រោល ព្រមទាំងបង្កការឈឺចាប់ខ្លាំងក្លាទៀតផង ។ ភាពស្ងួតរបស់ទ្វារមាសក៏អាចកើតមានដោយសារតែជំងឺធ្ងន់មួយប្រភេទឈ្មោះថា Vaginismus ដែលសាច់ដុំរឹងជាប់ក្នុងពេលរួមភេទ ។
- ទ្វារមាសស្ងួត ឬកង្វះទឹករំអិលក្នុងទ្វារមាសក៏ជាហេតុផលមួយនាំឱ្យឈឺចាប់ក្នុងពេលរួមភេទបានដែរ ។ ការកង្វះទឹករំអិលក្នុងទ្វារមាសអាចកើតមានបានបើសិនជាការសូកបញ្ចូល លិង្គនោះធ្វើឡើងលឿនពេកដោយគ្មានការភ្ញោចបានគ្រប់គ្រាន់ ។ ការស្ងួតក៏អាចកើតមានឡើងបានដែរ បើសិនជាស្រោមអនាម័យដែលកំពុងតែប្រើនោះគ្មានជាតិរំអិលពីទ្វារមាស ។ ទ្វារមាសស្ងួតគឺជាហេតុផលមួយដែលកើតមានជាញឹកញាប់សម្រាប់ស្ត្រីដែល

រាំងរដូវ
ឬទើបសម្រាលកូនរួច ។
ដូច្នេះហើយ ហេតុផលដែលនាំឱ្យឈឺចាប់ក្នុងពេលរួមភេទអាចមានច្រើនយ៉ាង ប៉ុន្តែហេតុផលទាំងនោះភាគច្រើនអាចព្យាបាលបាន ឬយ៉ាងហោចណាស់ក៏អាចគ្រប់គ្រងវាបានដែរ ។ ចូរស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវជាមួយនឹងការអប់រំផ្នែកសុខភាព

ចំពោះការរួមភេទដែលឈឺចាប់នេះ
៕
ហេតុផលដែលបណ្តាលឱ្យឈឺចាប់ខ្លាំងពេលរួមភេទ
Reviewed by Download Khmer Books
on
8:11 AM
Rating:
No comments: